បាត់ដំបង ៖ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ក្រុមការងារសារព័ត៌មានយើងបានចុះផ្តិតយករូបភាពការកាយថ្មក្រហម នៅចំនុចភ្នំធិបតី ភូមិកន្ទូត ឃុំធិបតី ស្រុកគាស់ក្រឡខេត្តបាត់ដំបង ដែលប្រភពប្រជាពលរដ្ឋលោកបានរាយការណ៍មកកាន់អង្គភាពយើងឲ្យចុះទៅយកព័ត៌មាន។
អង្គភាពយើងចុះដល់ទីតាំង រួចបានធ្វើការ សាកសួរទៅជំនាញមន្ទីរ៉ែថាមពលខេត្តបាត់ដំបង លោក ស៊ិន ស៊ីធួន ជាប្រធានការិយាល័យនៃមន្ទីររ៉ែថាមពលក៏បានប្រាប់មកកាន់យើងខ្ញុំ ឲ្យសាកសួរទៅរដ្ឋបាលខេត្តបាត់ដំបង។
![]() |
ហើយអង្គភាពយើងក៏បានធ្វើការសម្ភាសទៅកាន់លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានមានប្រសាសន៍ថា
-ទី១ ទីតាំងនោះគឺត្រូវស្តារកាយថ្មចេញរៀបចំហេដ្ឋារចនាសម្ព័ន្ត រម្មណីដ្ឋានទេសចរណ៍ហើយជាកតព្វកិច្ចរបស់ក្រុមហ៊ុនគ្រឿងចក្រជាអ្នកទទួលខុសត្រូវស្តារបរិស្ថានឡើងវិញតាមកិច្ចសន្យាជាមួយក្រសួងរ៉ែ និងថាមពល ។
-ទី២បន្ទាប់ពីស្តាររួចហើយ មន្ទីរទេសចរណ៍បានសហការជាមួយរដ្ឋបាលស្រុក រដ្ឋបាលខេត្ត តាមរយ:ក្រសួងទេសចរណ៍ដើម្បីអភិវឌ្ឍន៍តំបន់នេះក្លាយជាតំបន់រមណីដ្ឋានភ្នំធិបតីទឹកថ្លាត្រជាក់ តាមរយះគម្រោងរបស់ក្រសួងទេសចរណ៍។
តំបន់ភ្នំនេះមានទំហំប្រមាណ ២០ហិកតា១៤ អា កំពុងត្រូវបានរៀបចំឱ្យជាទៅគោលដៅទេសចរណ៍ដ៏ទាក់ទាញបែបអេកូទេសចរណ៍ - ទេសចរណ៍បែបសាសនា និងកសិ-ទេសចរណ៍ ដោយមានរៀបចំរចនាសម្ព័ន្ធជាច្រើនទៀត ស្លាកឈ្មោះរមណីយដ្ឋាន ដាក់បង្គោលកំណត់ដែនរមណីយដ្ឋាន ស្លាកបង្ហាញព័ត៌មានទេសចរណ៍ ស្លាករមណីយដ្ឋាន ការរៀបចំចំណតសមស្រប ទីសក្ការៈបូជា ប៉ុស្តិ៍យាម កន្លែងផ្តល់ព័ត៌មានទេសចរណ៍ សួនច្បារ និងកន្លែងថតរូប កន្លែងអង្គុយសម្រាក ជណ្តើរឈើឡើងភ្នំ និងបង្កាន់ដៃ (បច្ចុប្បន្នឡើងតាមផ្លូវចាស់ ឡើងតាមថ្ម) ដាក់ភ្លើងបំភ្លឺ កន្លែងសមាធិ ទីតាំងសម្រាប់ Visit Flow (អាចរៀបចំជាផ្លូវដើរលក្ខណៈស្ពានឈើ) រៀបចំដាក់មគ្គុទេសក៍ទេសចរប្រចាំការ កន្លែងលក់វត្ថុអនុស្សាវរីយ៍ និងវត្ថុដង្វាយទីសក្ការៈ កន្លែងលក់ភេសជ្ជៈ និងអាហារបួស ឬអាហារសម្រន់សម្រាប់ភ្ញៀវ រៀបចំភូមិជុំវិញ ឬសហគមន៍ចូលរួមជាមួយរមណីយដ្ឋានផងដែរ ។
លោកប្រធានមន្ទីរ បានបញ្ជាក់បន្ថែមទៀតថា ដើម្បីរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព ភាពធន់ និងបរិយាបន្ន លោកបន្តទៀតថា បើតាមប្រសាសន៍ផ្តាំផ្ញើរបស់ ឯ.ឧ ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមគ្នាលើកកម្ពស់ការផ្សព្វផ្សាយទេសចរណ៍ ឱ្យបានកាន់តែទូលំទូលាយថែមទៀត ស្របតាមពាក្យស្លោក “ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍” ដែលដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ពាក្យស្លោក “ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព” ដែលដាក់ចេញដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង “ បុគ្គលម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់” ដែលដាក់ចេញដោយ មហាគ្រួសារក្រសួងទេសចរណ៍ ។
លោក បានផ្តល់នូវអនុសាសន៍ណែនាំដើម្បីបង្កើនការទាក់ទាញបន្ថែម និងការផ្លាស់ប្តូរផ្នត់គំនិតដែលយើងតែងតែលើកឡើងថា រដូវកាលភ្ញៀវតិច “Low Season” ចន្លោះពីខែឧសភា ដល់ខែតុលា (រដូវមានភ្លៀងធ្លាក់) នោះ ត្រូវបានក្រសួងទេសចរណ៍ បានប្តូរមកប្រើជាពាក្យថា រដូវកាលបៃតង “Green Season” ក្នុងគោលដៅដើម្បីជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍នារដូវកាលនេះ ពីព្រោះរដូវកាលបៃតងគ្រប់ទីកន្លែងពោរពេញទៅដោយភាពស្រស់បំព្រង និងមានភាពបៃតង។
ដូច្នេះសូមសារធារណ:ជនអ្នកសារព័ត៌មានជាតិ និងអន្តជាតិមេត្តាជ្រាបជាព័ត៌មានក្រែងលោមានការយល់ច្រលំដោយប្រការណាមួយ។
No comments:
Post a Comment