សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដែលមានឯកឧត្តម សុខ លូ អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខា សូមថ្លែងអំណរ គុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ ៖
ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោកជំទាវ ឡេង លីនណាដែលបានឧបត្ថម្ភថវិកាចំនួន 2,500 ដុល្លារអាម៉េរិកជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ក្នុងឱកាសខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។
សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង សូមអំពាវនាវចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន ចូលរួមបរិច្ចាគថវិកា សម្ភារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបថដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត។ ការចូលរួមឧបត្ថម្ភគាំទ្រការងារមនុស្សធម៌ តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត គឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក ដែលជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផល។
សាខាកាកបាទក្រហមកម្ពុជា ខេត្តនឹងរង់ចាំទទួលអំណាយមនុស្សធម៌របស់ សម្ដេច ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជនទាំងអស់ នៅទីស្នាក់ការសាខា កាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង រៀងរាល់ម៉ោងធ្វើការ ឬវេរចូលគណនីធនាគារ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង CAMBODIAN RED CROSS BTB មានដូចខាងក្រោម ៖
ធនាគារអេប៊ីអេ(ABA)
-គណនីប្រាក់ដុល្លារលេខ: 003585971 (USD)
-គណនីប្រាក់រៀលលេខ: 003585989 (KHR)
ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
-ឯកឧត្តម ផេង សិទ្ធី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាខេត្ត ទូរសព្ទលេខ៖ 012 873 536
-លោក សុវណ្ណ វិទិត្យា ហេរញ្ញិកគណៈកម្មាធិការសាខា ទូរសព្ទ័លេខ៖ 077 630 834
-លោក កុសុម សុភីនារ៉ា នាយកប្រតិបត្តិសាខាខេត្ត ទូរសព្ទ័លេខ៖ 061 818 116
No comments:
Post a Comment