មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យហៅកាត់ថាCCIM បានរៀបចំវគ្គបណ្ដុះបណ្ដាលមួយស្ដីពី “ការត្រួតពិនិត្យការពិត” ដល់សិក្ខាកាមក្នុងខេត្តបាត់ដំបង - Krovann tv online

ព័ត៌មានក្ដៅៗ

ពាណិជ្ជកម្ម​ 089262223

Ads Sidebar

Post Top Ad

Ads Sidebar

Wednesday, October 22, 2025

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យហៅកាត់ថាCCIM បានរៀបចំវគ្គបណ្ដុះបណ្ដាលមួយស្ដីពី “ការត្រួតពិនិត្យការពិត” ដល់សិក្ខាកាមក្នុងខេត្តបាត់ដំបង

 



បាត់ដំបង:ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យហៅកាត់ថា CCIM បានបើកវគ្គបណ្ដុះបណ្ដាលមួយស្ដីពី “ការត្រួតពិនិត្យការពិត”ដល់សិក្ខាកាមចំនួន១៨រូប ក្នុងនោះមានស្រ្តីចំនួន៥រូប មកពីតាមបណ្តាខេត្តចំនួន៥នៅជុំវិញខេត្តបាត់ដំបង រួមមានពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ សៀមរាប បាត់ដំបង វគ្គសិក្ខាសាលានេះប្រព្រឹតទៅចំនួន២ថ្ងៃគឺថ្ងៃទី២០ -២១ ខែតុលា ឆ្នាំ២០២៥ ទីតាំងនៅសណ្ឋាគារ ផ្ទះដូង ក្រុង.ខេត្តបាត់ដំបង។


គួរបញ្ជាក់ផងដែរ វគ្គនេះផ្ដោតសំខាន់ទៅលើការស្វែងយល់ពីព័ត៌មានច្របូកច្របល់ និងមាតិកាគួរឲ្យសង្ស័យ ការកំណត់ប្រភព ដែលមានគុណភាព ប្រតិបត្តិករស្វែងរកព័ត៌មានតាមGoogle ឧបករណ៍ផ្ទៀតផ្ទាត់រូបភាព Google Lens និងឧបករណ៍ត្រួតពិនិត្យទីតាំងភូមិសាស្រ្តGoogle Map

គំនិតសំខាន់ក្នុងវគ្គបណ្តាលរួមមាន ចង់ឲ្យសិក្ខាកាមមានការយល់ដឹងអំពី ព័ត៌មានពិត ព័ត៌មានខុស  ព័ត៌មានព្យសនកម្ម ចេះវិភាគទៅលើប្រភពចម្បង និងប្រភពបន្ទាប់បន្សំ និងចេះផ្ទៀងផ្ទាត់ថាតើជាអង្គហេតុ ឬក៏ជាទស្សន:ដើម្បីឈានទៅរកការផ្សាយព័ត៌មានដ៏ត្រឹមត្រូវ។


មួយវិញទៀតឲ្យសិក្ខាកាមចេះត្រួតពិនិត្យមើលការពិតទៅលើប្រភពដែលផ្សាយរួចជៀសវាងការផ្សាយខុស និងបង្កផលប៉ះពាល់ដល់សិទ្ធឯកជនភាពដទៃ និងប៉ះពាល់ដល់អារម្មណ៍ អ្នកអាន និងអ្នកស្តាប់។


សិក្ខាសាលាបានផ្តល់ជំនាញប្រើប្រាស់ប្រតិបត្តិការ ស្វែងរកប្រភព និងប្រតិបត្តិការជាន់ខ្ពស់ដល់សិក្ខាកាម ដើម្បីពិនិត្យផ្ទៀងផ្ទាត់រូបភាពប្រភព កាលបរិច្ឆេទ ទីតាំងភូមិសាស្រ្ត សាវត្តា តួរលេខ និងតម្រុយផ្សេងៗអាចយកមកត្រិះរិះពិចារណា ទុកចិត្តបាន យកជាការបាន និងដើម្បីជាគន្លិះក្នុងការត្រួតពិនិត្យការពិត។


វគ្គបណ្តុះបណ្តាលនេះ គាំទ្រដោយសហភាពអ៊ឺរ៉ុប(EU) តាមរយៈ IMS (International Media Support) និងអនុវត្តដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។


ចុងបញ្ចប់វគ្គបណ្តុះបណ្តាលលោកគ្រូ  អ្នកគ្រូបង្គោល បានប្រគល់នូវវិញ្ញាបនបត្របញ្ជាក់ការសិក្សាចំនួន២ថ្ងៃជូនដល់សិក្ខាកាមទាំង១៨រូប និងផ្តាំផ្ញើឲ្យយកចំនេះជំនាញទាំងនេះទៅអនុវត្តន៍ និងចែកចាយបន្តដល់បុគ្គលផ្សេងទៀតក្នុងគោលបំនងរៀនត្រួតពិនិត្យការពិត។












No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages