បាត់ដំបង យោងតាមសារាចរណែនាំ របស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការផ្ដល់ប្រាក់កម្ចី និងអត្រាការប្រាក់ខ្ពស់បំផុត 18% ក្នុងមួយឆ្នាំ។ និង បើយោងតាមសេចក្តីប្រកាសរបស់ទីស្តីការក្រសួងយុត្តិធម៌ ចុះថ្ងៃទី21 ខែធ្នូ ឆ្នាំឆ្នាំ2011 ។
ប៉ុន្តែសង្កេតឃើញថា ស្ថាប័នឈ្មោះបុរី ផន ពាណិជ្ជ ដែលមានទទួលសិទ្ធិត្រឹម បញ្ចាំនិងប្រតិភោគ បានរំលោភទៅលើ សារាចរណែនាំ របស់ធនាគារជាតិគឺការផ្តល់កម្ចីខុសច្បាប់ និងយកអត្រាការប្រាក់ខ្ពស់រហូតដល់ 30,24%/1ឆ្នាំ។
គួរបញ្ជាក់ផងដែរថាទីតាំងខាងលើស្ថិតក្នុងបុរីពាណិជកម្ម ភូមិបុរីកម្មករ សង្កាត់ស្វាយប៉ោ ក្រុងនិងខេត្តបាត់ដំបង។
អង្គភាពយើងបានធ្វើការសម្ភាសទៅកាន់ស្ថាប័ន្តខាងលើៗរុញឲ្យទៅសួរនាំមន្ទីរសេដ្ឋកិច្ចហិរញវត្ថុទៅវិញ និងពុំចូលខ្លួនផ្តល់បទសម្ភាសនោះឡើយ។
អង្គភាពយើងបានធ្វើការសម្ភាសន៍ ទៅកាន់ មន្ត្រី មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកបានលើកឡើងថា ស្ថាប័នខាងលើ មានអាជ្ញាប័ណ្ណត្រឹមតែបញ្ចាំនិងប្រតិភោគប៉ុណ្ណោះពុំមានសិទ្ធផ្តល់ប្រាក់កម្ចីឡើយ មានទាក់ទងទៅនាយកដ្ឋានធនាគារជាតិកម្ពុជាទើបដឹងច្បាស់។
ពលរដ្ឋម្នាក់មួយក្នុងចំនោមពលរដ្ឋ ជាច្រើនរស់នៅស្រុកបាណន់ ដែលទទួលសេវាកម្ចីស្ថាប័ន្តបុរីពាណិជ្ជ ឯ.ក បានកើតទុក្ខមិនសុខចិត្តបានពឹងពរមកកាន់អង្គភាពយើងឲ្យធ្វើការចុះផ្សាយទៅលើស្ថាប័នបុរីពាណិជ្ជផន មានសិទ្ធិទទួលបញ្ចាំ និងប្រតិភោគ ខាងលើ ដោយសារស្ថាប័ន្តបានផ្តល់ប្រាក់កម្ចី ក្នុងអត្រាការប្រាក់ខ្ពស់ ដែលជាហេតុធ្វើឲ្យគាត់ពិបាកក្នុងសងបំណុលត្រលប់ប្រចាំខែ។
ពលរដ្ឋស្នើសុំដល់លោកប៉ោ ទ្រីឌឿន ប្រធានមន្ទីសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ខេត្តបាត់ដំបង
និងលោកប្រធានធនាគារជាតិប្រចាំសាខា ខេត្តបាត់ដំបង សូមធ្វើការស្រាវជ្រាវ និងមានវិធានការខាងលើផងទាន។
អង្គភាពយើងរងចាំការស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ។
No comments:
Post a Comment