10/10/2025
ភ្នំពេញ ៖ ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញជា ច្រើនកន្លែងរីកដូចផ្សិតកំពុងបើកដំណើរការអោយក្រុមញៀនល្បែងយ៉ាងគគ្រឹកគគ្រេងស្ថិតនៅក្នុងខណ្ឌដូនពេញ មិនទាន់ឃើញអាជ្ញាធរ មាន សមត្ថកិច្ចក្នុងមូលដ្ឋាន ចុះបង្ក្រាបនោះឡើយ។
ធ្វើអោយប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានមានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈពេលឃើញក្រុមអ្នកញៀនល្បែងទាំងនោះប្រមូលផ្តុំគ្នាចូលទៅលេងល្បែងស៊ីសងជារាល់ថ្ងៃ ចំណែកអាជ្ញាធរមាន សមត្ថកិច្ចក្នុងមូលដ្ឋានមើលមិនឃើញហាក់ដូចគ្មានចំណាត់ការក្នុងការបង្រ្កាបទាល់តែសោះ។ មហាជនក៍ដូចប្រជាពលរដ្ឋលើកឡើងថា ដឹងទីតាំងល្បែងសុីសងនឹងហើយចុះ ហេតុអ្វីអាជ្ញាធរនិងសមត្ថកិច្ចមិនចុះបង្ក្រាប ឬមួយទទួលបានលាភសក្ការៈម្ចាស់បនល្បែងទេដឹង? ទើបបើកភ្លើងខៀវឲ្យម្ចាស់ទីតាំងបើកដំណើរការអោយក្រុមញៀនល្បែងលេងដោយរលូនដូចច្នេះ។
សូមបញ្ជាក់ថា ទីតាំងកន្លែងបង្កប់ល្បែង ដែលសមត្ថកិច្ចមើលមិនឃើញ មិនចុះបង្ក្រាបនោះរួមមាន ៖
. ទីតាំងទី១ ស្ថិតនៅផ្ទះលេខ៣២ ផ្លូវលេខ១៥កែងផ្លូវ១១៨សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។
. ទីតាំងទី២ ស្ថិតនៅផ្ទះលេខ១៨ ផ្លូវលេខ៤៧កែងផ្លូវលេខ៩០ ក្រុម១១ (ក្បែរកន្លែងលក់ម្ជូរវត្តភ្នំ) សង្កាត់ស្រះចក ខណ្ឌដូនពេញ។
. ទីតាំងទី៣ ស្ថិតនៅផ្ទះលេខ៩០ ផ្លូវលេខ៩០ (ក្បែរកន្លែងលក់ម្ជូរវត្តភ្នំ) សង្កាត់ស្រះចក ខណ្ឌដូន ពេញ។
. ទីតាំងទី៤ ស្ថិតនៅ ផ្លូវលេខ៦៥ (ខាងជើងវត្តស្រះចកប្រហែល៥០ម៉ែត្រ) សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
. ទីតាំងទី៥ ទីតាំងល្បែងស៊ីសងតាមអនឡាញស្ថិតនៅក្បែរផ្លូវរថភ្លើង (ផ្លូវចូលវត្តនាគវ័ន្ត)សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ក្តីកង្វល់របស់បងប្អូនប្រជាពលរដ្ឋសព្វថ្ងៃនេះពួក គាត់មានការព្រួយបារម្មណ៍ចំពោះសុខសុវត្ថិភាពរបស់ពួកគាត់ នៅពេលយប់ព្រោះថាទី កន្លែងណាមានបើកល្បែងស៊ីសង ទីកន្លែងនោះមិនយូរមិន ឆាប់ទេនឹងកើតមានអំពើចោរ កម្មលួច ឆក់ ប្លន់និងគាស់ផ្ទះ គ្រឿញៀននិងប្រើអំពើហឹង្សារក្នុង គ្រួសារជាដើមចមកើតចេញពីល្បែងសុីសងនេះឯង ។
ពាក់ព័ន្ធនិងល្បែងស៊ីសងនេះប្រជាពលរដ្ឋដែលរស់នៅក្នុងសង្ឃឹមថា លោក ជា ខេមា អភិបាល ខណ្ឌដូនពេញ និងលោកវរសេនីយ៍ឯកទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ គួរតែចាត់កម្លាំងចុះមកស្រាវជ្រាវ និងចាត់វិធានការបង្ក្រាបទីតាំងបើកល្បែងស៊ីសងខាងលើនេះអោយមានប្រសិទ្ធភាពផង។
គួររំលឹកផងដែរ កន្លងមកប្រមុខ រាជរដ្ឋាភិបាល ប្រកាសឲ្យបិទល្បែងស៊ីសង ទូទាំងប្រទេស ទោះមានអាជ្ញាប័ណ្ណឬមិនមានអាជ្ញាប័ណ្ណក៏ដោយ នៅពេលថ្មីៗនេះគេសង្កេតឃើញថា ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញចាប់ផ្តើមបើកលេងយ៉ាង កក្រើកឡើងវិញហើយ នៅក្នុងភូមិសាស្ត្រសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕
No comments:
Post a Comment