បាត់ដំបង៖ នាព្រឹក ថ្ងៃព្រហស្បតិ៍ 15 កើត ខែអាសាឍ ឆ្នាំម្សាញ់ សព្វស័ក ពុទ្ធសករាជ 2569 ត្រូវនឹងថ្ងៃទី 10 ខែកក្កដា ឆ្នាំ 2025
ឯកឧត្តម អ៊ុក គង់ សមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជារួមទាំងគណៈប្រតិភូ
បានអញ្ជើញចូលរួមពិធីប្រគេនទៀនចំណាំព្រះវស្សាចំនួន ១៦វត្ត នៃក្រុង-ស្រុកទាំង១៤ ក្នុងខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង ព្រមទាំងមានការអញ្ជើញចូលរួមដោយបុត្រាបុត្រី ចៅៗ និងក្រុមគ្រួសារ ។
ពិធីប្រគេនទៀនចំណាំព្រះវស្សានេះ ផ្ដួចផ្ដើមឡើងដោយសម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ញ៉ែម សាខន ស ខេង ដើម្បីឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជាស៊ីម មហាឧបាសក ស ប៊ិត មហាឧបាសិកា ម៉ក់ សែម មហាឧបាសក ញ៉េប អឹម មហាឧបាសិកា ញ៉ែម អ៊ុន មហាឧបាសក ស ទិត្យ ឯកឧត្តម ស ថេង និងឧបាសិកា ស ស៊ន ព្រមទាំងញាតិកាទាំងប្រាំពីរសន្តាន ទាំងសងខាងដែលបានចែកឋានទៅហើយនោះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ញ៉ែម សាខន ស ខេង ព្រមទាំងមានការអញ្ជើញចូលរួមដោយបុត្រាបុត្រី ចៅៗ និងក្រុមគ្រួសារ ដែលប្រារព្ធឡើងនៅភូមិគ្រឹះសម្តេចក្រឡាហោម ស ខេង ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ពិធីប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន១៦វត្ត នៃក្រុង-ស្រុកទាំង១៤ ក្នុងខេត្តបាត់ដំបង ក្នុងនោះមានវត្តគណៈធម្មយុត្តិតកនិកាយ ៣វត្ត និងគណៈមហានិកាយ ១៣វត្ត ក្នុងខេត្តបាត់ដំបង។ វត្តនីមួយៗទទួលបានទៀនវស្សា១គូ, លាង១, អង្ករ២ការ៉ុង, ស្ករស១ការ៉ុង , មី១កេសធំ, ត្រីខ ១កេសធំ,ទឹកដោះគោ១កេសធំ, ទឹកបរិសុទ្ធ៣កេស ,ទឹកក្រូច២កេស,ទឹកផ្លែឈើ១កេស, ផ្លែឈើ១កន្ត្រក និងបច្ច័យមួយចំនួន។ បាត់ដំបង៖ នាព្រឹក ថ្ងៃព្រហស្បតិ៍ 15 កើត ខែអាសាឍ ឆ្នាំម្សាញ់ សព្វស័ក ពុទ្ធសករាជ 2569 ត្រូវនឹងថ្ងៃទី 10 ខែកក្កដា ឆ្នាំ 2025
ឯកឧត្តម អ៊ុក គង់ សមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជារួមទាំងគណៈប្រតិភូ
បានអញ្ជើញចូលរួមពិធីប្រគេនទៀនចំណាំព្រះវស្សាចំនួន ១៦វត្ត នៃក្រុង-ស្រុកទាំង១៤ ក្នុងខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង ព្រមទាំងមានការអញ្ជើញចូលរួមដោយបុត្រាបុត្រី ចៅៗ និងក្រុមគ្រួសារ ។
ពិធីប្រគេនទៀនចំណាំព្រះវស្សានេះ ផ្ដួចផ្ដើមឡើងដោយសម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ញ៉ែម សាខន ស ខេង ដើម្បីឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជាស៊ីម មហាឧបាសក ស ប៊ិត មហាឧបាសិកា ម៉ក់ សែម មហាឧបាសក ញ៉េប អឹម មហាឧបាសិកា ញ៉ែម អ៊ុន មហាឧបាសក ស ទិត្យ ឯកឧត្តម ស ថេង និងឧបាសិកា ស ស៊ន ព្រមទាំងញាតិកាទាំងប្រាំពីរសន្តាន ទាំងសងខាងដែលបានចែកឋានទៅហើយនោះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ញ៉ែម សាខន ស ខេង ព្រមទាំងមានការអញ្ជើញចូលរួមដោយបុត្រាបុត្រី ចៅៗ និងក្រុមគ្រួសារ ដែលប្រារព្ធឡើងនៅភូមិគ្រឹះសម្តេចក្រឡាហោម ស ខេង ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ពិធីប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន១៦វត្ត នៃក្រុង-ស្រុកទាំង១៤ ក្នុងខេត្តបាត់ដំបង ក្នុងនោះមានវត្តគណៈធម្មយុត្តិតកនិកាយ ៣វត្ត និងគណៈមហានិកាយ ១៣វត្ត ក្នុងខេត្តបាត់ដំបង។ វត្តនីមួយៗទទួលបានទៀនវស្សា១គូ, លាង១, អង្ករ២ការ៉ុង, ស្ករស១ការ៉ុង , មី១កេសធំ, ត្រីខ ១កេសធំ,ទឹកដោះគោ១កេសធំ, ទឹកបរិសុទ្ធ៣កេស ,ទឹកក្រូច២កេស,ទឹកផ្លែឈើ១កេស, ផ្លែឈើ១កន្ត្រក និងបច្ច័យមួយចំនួន។
No comments:
Post a Comment