បាត់ដំបង: ថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២៥
លោក នាងច័ន្ទថារ៉ា អភិបាល នៃគណៈអភិបាលស្រុកសង្កែ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវបេតុងសំណាញ់ដែក០២ខ្សែ នៅឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។
ចំនួនផ្លូវបេតុង០២ខ្សែ ប្រវែង៨៩៦ម៉ែត្រ ទទឹង៤ម៉ែត្រ កម្រាស់០.១៥ម ព្រមទាំងបំពាក់ស្លាកសញ្ញា គម្រោង០១កន្លែង បានមកពីមូលនិធិឃុំនរា ដែលចំណាយថវិកាសរុបអស់ ៣១៥,៩០០,០០០រៀល
ក្រុមហ៊ុនដែលទទួលខុសត្រូវលើការសាងសង់អនុវត្តគម្រោង គឺដោយ ក្រុមហ៊ុន ចាន់ សុធី ខនស្រ្តាក់សិន.ឯ ក។
គួរបញ្ជាក់ផងដែរថាគម្រោងផ្លូវនេះ ស្ថិតនៅភូមិនរា២ ប្រវែង២៧០ម និងភូមិតាកុក ប្រវែង៦២៦ម ដែលនឹងសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករកាន់តែងាយស្រួលជាងមុន។
ថ្លែងក្នុងឱកាសនោះ លោកនាង ច័ន្ធថារ៉ា អភិបាល ននៃគណៈអភិបាលស្រុកសង្កែបានអញ្ជើញចូលរួមអបអរសាទរ ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលបានទទួលសមិទ្ធផលថ្មីនេះ ទោះបីឆ្នាំនេះឃុំមានលទ្ធភាពសាងសង់បានប៉ុណ្ណឹង
ក្តី ក៏អនាគត់ទៅមុខក្នុងឃុំនរាទាំងមូល នឹងមានផ្លូវបេតុងប្រើប្រាស់ទាំងអស់។
សង្កេតឃើញថាក្រោមការដឹកនាំរបស់លោកនាង ច័ន្ទដារ៉ា អភិបាល នៃគណ:អភិបាលស្រុកសង្កែ ស្រុកសង្កែទាំងមូលមានអភិវឌ្ឋន៍ទៅមុខជានិច្ចដូចភ្លៀងរលឹម។
លោកបន្តមានបហរសាសន៍ថា យើងធ្វើផ្លូវបេតុងបានតិច ប៉ុន្ដែបានរឹងមាំយូរអង្វែង និងសូមអំពាវបងប្អូនជួយថែរក្សាផ្លូវដែលយើងបានសាងសង់ និងកំពុងសាងសង់អោយ បានល្អ ប្រើប្រាស់បានយូរ។
លោកអភិបាលស្រុក ក៏សំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និងជឿជាក់លើប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី។ មានសុខសន្ដិភាព និងមានការអភិវឌ្ឍន៍គ្រប់វិស័យ៕
No comments:
Post a Comment